Saturday, January 11, 2014


ខ្ញុំបាទឈ្មោះចិត្តជាសិស្សនៅសាលាបច្ចេកទេសដុនបូស្កូខេត្ត
កែបជាសិស្សឆ្នាំទី១ ផ្នែកទំនាក់ទំនងសង្គមនិងសារពត៏មាន
ហើយនៅថ្ងៃអនាគត់ខ្ញុំចង់ធ្វើជាអ្នកដឹកនាំនៅក្នុងផលិតកម្ម
មួយនៅក្នុងរាជធានីភ្នុំពេញ ខ្ញុំនិងដាក់គោលដៅអោយខ្ពស់
ទោះបីជាខ្ញុំធ្វើមិនបានក៏ខ្ញុំនិងព្យាយាមអោយបានដែរ
ខ្ញុំនិងតស៊ូបានត្រឹមណាខ្ញុំនិងបន្តទៅមុខរហូតដល់គោលដៅ
របស់ខ្ញុំហើយខ្ញុំក៏សូមជំរាបដល់បង ប្អូនដែលបានមើលរបស់ខ្ញុំសរេសរសូមដាក់គោលដៅអោយ
ខ្ពស់ជាងខ្ញុំ

Tuesday, January 7, 2014

ពិធីបុ​ណ្យ៧មករា

កម្មវិធីបុណ្យរំលឺកគុណ៧មករានៅខេត្តកែប
នៅកាលពីព្រឹកថ្ងៃទី៦វេលាម៉ៅង៧:៣០នាទី
លោកអភិបាលខេត្តកែបបានអញ្ចើញសាលា
ចប្ចេកទេសដុនបូស្កូអោយចូលរួមក្នុងកម្មវិធី
រំលឹកបុណ្យ៧មករាដែលកម្មវិធីនេះធ្វើឡើងនៅ
មុកវិមានឯករាជ្យខេត្តកែបដែលជាទីតាំងបើក
កម្មវិធីដោយមានការចូលរួមពីរសំណាក់លោក
 អភិបាលខេត្តកែប កងរាជអាវុតហត្ថ លោកគ្រ
 អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្នជាច្រើនដែលបានចូលរួមក្នុងកម្មវិធីនេះហើយកម្មវិធីនេះ
មានដូចជា
១  បើកកម្មវិធីដោយលោកអភិបាលខេត្តកែប
២  ការសន្ទារកថា
៣  បកស្រាយនូវរឿងប្រវិត្តិសាស្រ្តនៃពលពត
៤  ការថ្លែងអំណរគុណដល់អ្នកចូលរួម
៥  ការបង្ហោះប៉ែទប៉ោង
៦  បិទកម្មវិធីប្រកបដោយជោគជយ័៕

Saturday, January 4, 2014

កម្មករ​បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​ឡើង​ប្រាក់​ខែ

កម្មករ​រាប់​ពាន់​នាក់​នៅ​បន្ត​តវ៉ា​ទាមទារ​ប្រាក់​ខែ​គោល នៅ​ខាង​មុខ​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី​៣១ ធ្នូ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​ក៏ដោយ។

 ដំណឹងជ្រើសរើសសិស្សថ្មីនៅសាលាដុនបូស្កូខេត្តកែប​


សាលាដុបួស្កូកែបគឺជ្រើសរើសសិស្សថ្មីមានដូចជាផ្នែកសិល្បះ១៥នាក់ ផ្នែកកសិកម្ម២០នាក់ ផ្នែកលេខា២នាក់ ហើយសាលានិងចាប់ផ្ដើមរើសសិស្សចាប់ពីរថ្ងៃចន្ទ័រហតថ្ងៃសុក្រ ទី៦ -10 ខែមករា​ ឆ្នាំ២០១៤នេះបើពុក ម៉ែ លោកតា លោកយាយ ដែលមានកូនចៅមានបំណង់ចង់មករៀន
នៅសាលាដុនបូស្កូក៏សូមគោរពអញ្ចើងមកចុះឈ្នោះប្រលងចូលរៀនឥឡូវនេះ
ពាក្យចូលរៀនសិស្សត្រូវ មានអាយុចាប់ពីរ១៧-២៥ ឆ្នាំតទៅ

Friday, January 3, 2014

មនុស្ស​ស្លាប់​៤​នាក់​និង​របួស​៣៧​នាក់​ពេល​ប៉ះ​ទង្គិច​នៅ​បណ្ដោយ​ផ្លូវ​វ៉េងស្រេង

ក្រុម​សមត្ថកិច្ច​បាន​បាញ់​រះ​គ្រាប់​ពិត​ជាច្រើន​គ្រាប់ ក្នុង​ការ​ប៉ះ​ទង្គិច​រវាង​ក្រុម​អ្នក​តវ៉ា និង​សមត្ថកិច្ច​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់។ អង្គការ​សង្គម​ស៊ីវិល មើល​ឃើញ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាន់​តែ​អាក្រក់​ទៅៗ។