Sunday, June 7, 2015

អ្នកលេងខោខ្លី

វាជារឿងថៃ មួយដែលផ្តល់ការអប់រំដល់ ក្រុមយុវជនដែលចូលចិត្តប្រព្រឹត្តិអំពើក្មេងស្ទាវក្នុងសាលា។មានក្មេងស្ទាវពីរគ្រុមដែលរៀនសាលាជិតគ្នាការប៉ះទន្គិចគ្នារវាងក្មេងស្ទាវទាំងពីរក្រុមនេះតែងតែកើតឡើងជាញឹកញយ។ រាល់ការប៉ះទន្គិចគ្នា តែងតែមានការវាយតប់គ្នា ធ្វើមុខឌឺដាក់គ្នាទៅវិញទៅមក។ 
បើសិនជាយើងកំពុងតែមើលនៅចំនុចចាប់ផ្តើមនៃរឿងយើងនឹង មានចម្ងល់ថាហេតុអីបានជាមានបញ្ហាក្មេងស្ទាវពីរក្រុមនេះបានកើតឡើង។ តើក្មេងស្ទាវទំាងពីរក្រុមនឹង ធ្វើការវាយតប់គ្នាឌឺដាក់គ្នាដើម្បីអ្វី? នេះជាចម្ងល់របស់អ្នកមើល រឿង Dangerous Boys នៅចំនុចចាប់ផ្តើមនៃក្បាលរឿង។
ការមកស្រាយចម្ងល់គឺនៅពេលដែលតួរអង្គមេ
ក្រុមក្មេងស្ទាវខាងក្រុមខោខ្មៅធ្វើការប្រជុំជាមួយអធិការនី សាលា។ ហើយពួកគេបានបកស្រាយ ប្រាប់អធិការនី ខុសៗថា ពួកគេធ្វើការវាយតប់ដើម្បីកេរ្តិ៍ឈ្មោះរបស់សាលា ហើយម្នាក់ទៀតថា ធ្វើការវាយតប់ដើម្បីមិត្តភក្តិរបស់គេជាដើម។  
តែបញ្ហាពិតប្រាកដ ដែលនំាឲ្យមានការវាយតប់គ្នារវាងសិស្សសាលាទំាងពីរក្រុមនេះ នៅមិនទាន់មានមូលហេតុជាក់លាក់នៅឡើយ។ នាយកសាលាទំាងពីរភាគគីបានចាប់ផ្តើមសួររកមូលហេតុដែលនំាឲ្យមានការវាយតប់គ្នាទៅវិញទៅមក ព្រមទាំងហៅឪពុកម្តាយរបស់សិស្សមកណែនាំទៀតផង។
ដល់ត្រឹមវគ្គនេះយើងឃើញថាៈ 
មូលហេតុទី២ដែលនំាឲ្យមានការវាយតប់គ្នាចាប់ផ្តើម បង្ហាញបន្តិចម្តងៗ តាមដំណាក់កាលរបស់សាច់រឿង។ ដូចនេះមូលហេតុ និងកំហុសដែលនាំឲ្យសិស្ស សាលាទំាងពីរក្រុម ធ្វើការវាយតប់គ្នាគឺ មកពីឪពុកម្តាយទំាងសងខាង។ដោយម្តាយរបស់យុវជន ស្ទាវឈ្មោះ ផែង ធ្វើការកាន់ជើង ហើយមិនប្រដៅកូនឲ្យបានល្អ ហើយថែមទាំងឲ្យកូនធ្វើអ្វីតាមចិត្ត។​ចំណែកឯម្តាយខាង យុវជនស្ទាវឈ្មោះ ភីង ជាមនុស្សដែលខូចចិត្តរឿងស្នេហា ប្រមឹក ផឹកស្រាជាប្រចំា មិនសូវ មានពេលប្រដៅកូនឲ្យបានល្អ។
មូលហេតុទី គឺមកពីសាលាតែម្តង គឺសាលាមិនបានធ្វើឲ្យសិស្សគោរពវិន័យដែលបានកំណត់។ បើមើលតាមសាច់រឿងបានឲ្យឃើញថា យុវជនដែលសិក្សានៅសាលាដែលមានឯសណ្ឋា ខោខ្មៅ ជាសាលាដែលសិស្សមិនមានការគោរពវិន័យ សិស្សមិនគោរពគ្រូ គ្រូ មិនមានវិជា្ជជីវះក្នុងការបង្រៀនសិស្ស។ ដូចនេះហើយបានជាសិស្សក្លាយជាក្មេងស្ទាវប្រឆាំងគ្នាទាំងពីរក្រុម។
ចំណែកបញ្ហាទី៣ គឺមកពីសិស្សមានស្នេហា បងធំក្មេងទំនើងជាទាំងពីរក្រុមស្រឡាញ់ស្រីតែមួយដែលនំាឲ្យមានការច្រណែនគ្នា គុំគួនគ្នា។ ផែង និងភីង ស្រឡាញ់ស្រីម្នាក់ដែល តែស្រីនោះស្រឡាញ់តែភីងទេដូចនេះហើយជាផែង ខឹងនឹង ភីង ហើយតាមរករឿងវាយតប់ប្អូនប្រុសរបស់ភីង ។មូលហេតុនេះហើយបានធ្វើឲ្យភីងមិនអាចបញ្ឍប់ការវាយតប់នឹងចង់សងសឹកជាមួយផែងឲ្យប្អូនប្រុសរបស់ខ្លួន។ទាំងនេះសុទ្ធសឹងតែជាមូលហេតុធំៗដែលបានបង្ករឲ្យមានបញ្ហាវាយតប់គ្នាមិនចេះចប់មិនចេះហើយនៅក្នុងរឿង Dangerous Boys
ចំណុចញាក់សាច់នៅក្នុងរឿងគឺនៅក្រោយពេលដែល ប៉ូលីសចាប់ពួកគេហើយ ម្តាយរបស់ផែងនិងភីង បាន ទៅរំដោះកូនឲ្យចេញពីគុកវិញ។ពេលនោះហើយដែលយុវជនទាំងពីរបានចាប់ផ្តើមនឹងដល់ម្តាយដែលស្រឡាញ់កូនហើយនឹកឃើញកំហុសរបស់ខ្លួនជាបណ្តើរៗ។ម្តាយរបស់ភីងបានចាប់ផ្តើមឈប់ផឹកស្រាហើយត្រូវរ៉ូវគ្នាជាមួយប្តីរបស់គាត់វិញ។ ចំណែកភីង ឈប់ដើរវាយតប់គ្នាមួយរយះ។  ហើយភីងក៏បានសុំទោសម្តាយថា ឈប់ហើយកែខ្លួនមកធ្វើជាមនុស្សល្អវិញ។
ដោយសារគុំនំរបស់ផែងដែលជាសត្រូវរបស់ភីងនៅតែមានចិត្តខឹងច្រណែននឹងក្រុមចំរៀងរបស់ប្អូនប្រុសរបស់ភីង។ ផែងបាននំាគ្នាទៅស្ទាក់ផ្លូវវាយក្រុមប្អូនប្រុសរបស់ភីងមិនឲ្យទៅធ្វើការប្រគុំតន្រ្តីបាន។ ពេលនោះហើយដែលភីង ចង់ជួយប្អូនរបស់ខ្លួន ភីង ក៏បបួលផែង វ៉ៃមួយទល់មួយ។ ហើយឲ្យក្រុមប្អូនប្រុសរបស់ខ្លួនទៅប្រគុំតន្ត្រី។ ភីងធ្វើការវ៉ៃមួយស្មើរជាមួយភីង ដោយមានសង្សារនៅឈរមើល។ ផែងបានវាយភីង ពេញទំហឹងដែលធ្វើឲ្យភីង ដួលដេកនឹងដី។ តែក្រោយមកភីងក៏បាន ពង្រឹងស្មារតីឡើងវិញ ហើយធ្វើការវាយទៅផែងវិញឥតសន្សំដៃដែលធ្វើឲ្យផែងដូលដេកលើដី។ តែស្របពេលនោះប៉ូលីសក៏មក ហើយឃាត់អ្នកទំាងពីរ និងក្រុមកូនចៅរបស់ផែងដាក់គុក។
នេះជាពេលបញ្ចប់របស់សាច់រឿង។តែក្រុមទំាងពីរបានធ្វើការប្រយុទ្ធគ្នាជាលើកចុងក្រោយហើយលើកនេះក្រុមទំាងពីរនេះធ្វើការប្រយុទ្ធគ្នាដោយមានលក្ខណះខុសពី លើកមុនៗ។
ក្រុមម្ខាងកាន់ដំបងគ្រប់ដៃហើយក្រុមម្ខាងទៀងកាន់ កាំបិត ពូថៅ ដុំថ្ម គ្រប់ដៃ។ ទំាងពីរក្រុមសំលឹងភ្នែកដាក់គ្នាហាក់ដូចចង់ហុតឈាមគ្នាទៅវិញទៅមក រួចស្រែក ថា ប្រយុទ្ធ។សម្រែក ឮកងរំពងរត់ដោយដៃកាន់អាវុធរៀងៗខ្លួន សម្រុកចូល។នៅពេលនោះគឺមានអ្វីមួយដែលធ្វើឲ្យក្មេងស្ទាវទំាងពីរក្រុមទំលាក់អាវុធចោលរៀងៗខ្លួនហើយរត់ទៅអោគ្នា ធ្វើជាមិត្តភក្តិ។ក្លាយពីសត្រូវមកមិត្តវិញ ដោយការដឹងខ្លួនឯង។ ពួកគេនឹងឃើញ ហើយភ្ញាក់សា្មរតីដោយខ្លួនឯង។ ហើយឈប់ប្រព្រឹត្តិអំពើក្មេងស្ទាវពីពេលនោះទៀត៕
ពត៌មានអំពីរឿងៈ
ចំណង់ជើងភាសាថៃៈ​WaiPengNakLaengKhaSun
ចំណងជើងភាសាខ្មែរក្រុមក្មេងស្ទាវអ្នកលេងខោខ្លី
ថ្ងៃចេញៈ០៩តុលា​២០១៤
រយៈពេលៈ១២០នាទី

No comments:

Post a Comment