ប្រភពព័ត៍មានពីhttp://news.sabay.com.kh/article/390641
ខាងក្រោមនេះ គឺជាឈ្មោះកីឡាករឆ្នើមៗរបស់អឺរ៉ុប៤នាក់ដែលក្លិបធំៗនៅអង់គ្លេសកំពុងតែចង់បានខ្លាំងបំផុត៖
១. Paul Pogba – Juventus (តម្លៃ ១០០លានដុល្លារ)
ប្រភពព័ត៍មានពីhttp://news.sabay.com.kh/article/390641
Manchester City, Manchester United និង Chelseaកំពុងតែចាប់អារម្មណ៍ខ្សែបម្រើក្រុមជើងឯកអ៊ីតាលីយ៉ាងខ្លាំង
ប៉ុន្តែភ្នាក់ងាររបស់កីឡាករជម្រើសជាតិបារាំងរូបនេះ លោក Mino Raiola ជឿថាកីឡាករវ័យ២២ឆ្នាំអាចនឹងចាក
ចេញទៅក្លិបណាដែលហ៊ានឲ្យថ្លៃជាងគេ។
២. Bastian Schweinsteiger – Bayern Munich (តម្លៃ ជាង១២លានដុល្លារ)
ប្រភពព័ត៍មានពីhttp://news.sabay.com.kh/article/390641
Man Utd ចង់បាន Schweinsteiger មកលេងនៅតំបន់កណ្ដាលប៉ុន្តែកីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះមានថ្លៃ
ឈ្នួលថ្លៃណាស់ហើយនឹងឈានដល់វ័យ៣១ឆ្នាំនៅថ្ងៃទី០១ខែសីហាខាងមុខ។
៣. Kevin De Bruyne – VfL Wolfsburg (តម្លៃជាង៦៩លានដុល្លារ)
ប្រភពព័ត៍មានពីhttp://news.sabay.com.kh/article/390641
De Bruyne គឺជាកីឡាករដែលលេចធ្លោមួយរូបនៅអឺរ៉ុបកាលពីរដូវកាល២០១៤/១៥ ហើយអតីតខ្សែបម្រើក្រុម
Chelsea រូបនេះ បានឈ្នះពានកីឡាករល្អបំផុតនៅ Bundesliga ទៀតផង។កីឡាករជម្រើសជាតិបែលហ្សិកកំពុង
ទទួលបានការចាប់អារម្មណ៍ពីក្លិប Manchester City យ៉ាងខ្លាំងខណៈដែលនាយកប្រតិបត្តិក្លិប Man City លោក
Txiki Begiristain និងភ្នាក់ងាររបស់កីឡាករវ័យ២៣ឆ្នាំកំពុងតែចរចាគ្នាផងដែរ។
៤. Karim Benzema – Real Madrid (តម្លៃ ៥៣លានដុល្លារ)
ប្រភពព័ត៍មានពីhttp://news.sabay.com.kh/article/390641
ខ្សែប្រយុទ្ធជម្រើសជាតិបារាំង មានក្រុមនៅ Premier League ជាច្រើនចាប់អារម្មណ៍ដូចជា Man Utd, Arsenal និង
Liverpool ស្របពេលដែលកីឡាករវ័យ២៧ឆ្នាំរូបនេះអាចនឹងមិនសូវជាប់ជម្រើសដំបូងនៅ Real ទេនារដូវកាលថ្មី
ព្រោះអ្នកចាត់ការថ្មីលោក Rafa Benitez ចង់ឲ្យ Cristiano Ronaldo លេងតំណែងខ្សែប្រយុទ្ធវិញដែលមានន័យថា
Benzema នឹងស្ថិតនៅកៅអីបម្រុងច្រើនដូច្នេះបើមានក្រុមណាមួយហ៊ានឲ្យតម្លៃថ្លៃនោះកីឡាកររូបនេះអាចនឹង
ចាកចេញពី Bernabéu៕
ចុះប្រិយមិត្តជឿថា កីឡាករទាំង៤រូបខាងលើ អាចនឹងទៅអង់គ្លេសទេ រដូវកាលថ្មី?
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail
ប្រភព៖ dailymail
No comments:
Post a Comment