Saturday, November 29, 2014

កត្តាដែលធ្វើឲ្យមានការទំនាក់ទំនង




ប្រសិនបើយើងជាអ្នកទំនាក់ទំនងសង្គមនិងសារពត៌មានតើយើងធ្លាប់ដែលបានសិក្សាថាអ្វីទៅជាការទំនាក់ទំនង?មិនចាំបាច់ថាអ្នកជាអ្នកទំនាក់ទំនងសង្គមនិងសារពត៌ទោះទេទើបអាចសិក្សាការទំនាក់ទំនងនេះបានយើងធ្លាប់បានដឹងហើយថាមនុស្សយើងអាចរស់នៅបានគឺដោយសារតែមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ប៉ុន្តែគ្រាន់យើងមិនដឹងថាតើយើងត្រូវសិក្សាទៅលើអ្វីខ្លះទើបការទំនាក់ទំនងរបស់មានលទ្ធផលល្អ?ដោយសារតែហេតុនេះហើយទើបយើងត្រូវសិក្សាស្វែងយល់ទៅលើផ្នែកនៃការទំនាក់ទំនង។ចំណុចដំបូងចំពោះការទំនាក់ទំនងទៅកាន់សង្គមមនុស្ស​និងសារធារណៈដើម្បីចែករំលែកនូវពត៌មាននិងអ្វីៗដែលថ្មីៗដើម្បីឲ្យសារធារណៈជនបានដឹងប៉ុន្តែមុននិងការចេញផ្សាយពត៌មានអ្វីមួយទៅកាន់ទីសារធារណៈគឺយើងត្រូវឆ្លងកាត់នូវកត្តាដូចជា៖
  1. ប្រភពពត៌មាន៖គឺជាអ្នកការសែតឫមួយក៏ជាអ្នកទំនាក់ទំនងសង្គមដែលគេមានតូនាទីរកឲ្យឃើញនូវពត៌មានថាវាមានប្រភពកមពីណាហើយវាស្ថិតនៅឯណា។ 
  2. អ្នកបញ្ជូន៖គឺជាអ្នកផ្សព្វផ្សាយនូវពត៌មានទៅកាន់សង្គមដោយបានបង្ហាញនៅមូលហេតុហេតុការណ៍អ្វីដែលកើតមានឡើង។
  3. សារ៖ គឺជាទម្រងនៃការយកពត៌មានដោយផ្អែកទៅលើសំនួរទាំង6មាន ហេតុអ្វី?,កន្លែងណា?,ពេលណា?, នណា?. អ្វី?,ដូចម្តេច?ឫក៏ W5H1(Why, Where, When, Who, What, How)
  4. គោលបំណង៖គឺជាការចង់បង្ហាញរឺក៏អ្នកការសែតចង់ប្រាប់អ្វីមួយទៅសារធារណៈ។
  5. ប៉ុស្តិ៍៖ ជាកន្លែងផ្សព្វផ្សាយពត៌មានទៅកាន់សាធារណៈហើយពត៌មានដែលបម្រុងនិងធ្វើការផ្សព្វផ្សាយគឺគេបានត្រួតពិនិត្យរួចជាស្រេចហើយដើម្បីចៀសវាងនូវកំហុសផ្សេងៗ។
  6. កត្តារំខាន៖មិនថាយើងធ្វើអ្វីនោះទេគឺវាតែងតែមានការរារាំឫជាឧបសគ្គគ្រប់ពេលជាពិសេសអ្នកទំនាក់ទំនងខាងសង្គម។
  7. អ្នកទទួល៖ គឺមានន័យថាគេបានទទួលពត៌មាន ឫក៏ដំណឹងពីអ្នកបញ្ជូនសារ។
  8. លទ្ធផល៖ នៅពេលដែលយើងផ្សព្វផ្សាយពត៌មានអ្វីមួយគឺយើងតែងតែចង់ដឹងអំពីលទ្ធផលថាតើការចេញផ្សាយរបស់យើងវាមានអ្នកចូលចិត្តមើលដែររឺទេ?
  9. ឆ្លើយតប៖ រាល់ការផ្សព្វផ្សាយវាតែងតែមានការខុសឆ្គងឫក៏មិនសមរម្យនូវពាក្យសម្តីនៅពេលដែលយើងធ្វើការផ្សព្វផ្សាយទៅកាន់ទីសារធារណៈដូចច្នេះហើយយើងត្រូវការឆ្លើយតប(ការរិៈគន់)របស់សារធារណៈជនដើម្បីកែលំអបន្ថែមទៀង។
  10. ការចែកចាយពត៌មាន៖ យើងបានដឹងហើយថារាល់ថ្ងៃនេះវាមានការអភិវឌ្ឍន៏យ៉ាងក្លាំងខាងបច្ចេកវិទ្យា បើសិនជាយើងធ្វើការផ្សព្វផ្សាយអ្វីមួយដែលល្អប្លែកសំខាន់និងមានប្រយោជន៏នោះសារធារណៈជនរបស់យើងនិងធ្វើការចែកចាយបន្តនូវពត៌មាននេះ។
  11. បណ្តាញសង្គម៖រាល់ថ្ងៃការផ្សព្វផ្សាយេពត៌មានយើងអាចផ្សព្វផ្សាយបានគ្រប់ទីកន្លែងគ្រប់ពេលវេលា ហើយយើងអាចផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនដូចជា៖ TV, Radio, YouTube, Twitter, Google+, Facebook, Newspaper, Blogger,Word-press ជាដើមទាំងនេះហើយវាគឺជាបណ្តាញសង្គមដែលពេញនិយមរាល់ថ្ងៃ។ពេលដែលយើងបានយល់អ្វីខាងលើនោះហើយយើងអាចយកវាទៅសាកល្បងវានោះអ្នកនឹងទទួលបានអ្វីដែលអ្នកបានធ្វើឫ​ក៍អាចមើលរូបភាពខាងលើនោះឲ្យយល់ក៍បានដែរ៕

Monday, November 10, 2014

តើរឿងអ្វីដែលចាស់បំផុតក្នុងការចងចាំរបស់អ្នកក្នុងជីវិត?

យើងម្នាក់ៗក៏បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើនគ្រប់បែបគ្រប់យ៉ាងនិងគ្រប់រសជាតិផងដែរហើយដូច្នេះតើរឿងរ៉ាវឬព្រឹត្តិការណ៏អ្វីដែលចាស់បំផុតក្នុងការចងចាំរបស់អ្នកក្នុងជីវិត? លោកអ្នកអាចបិទភ្នែករបស់លោកអ្នកមួយសន្ទុះដើម្បីធ្វើការស្រមើស្រមៃដល់រឿងអតីតកាលរបស់លោកអ្នក។ តើលោកអ្នកបាននឹកឃើញរឿងរ៉ាវអ្វីខ្លះដែលចាស់បំផុតនៅក្នុងជីវិតរបស់អ្នក?ខណៈពេលដែលលោកអ្នកបិទភ្នែកលោកអ្នកអាចនិងឃើញរឿងដែលលោកអ្នកស្អប់បំផុត​ ឬលោកអ្នកស្រលាញ់បំផុតដែលអំពើនោះបានដិតជាប់ក្នុងចិត្តលោកអ្នកមករហូតចំពោះអ្នកវិទ្យាសាស្ត្របានសិក្សាស្រាវជ្រាវអំពីចិត្តវិទ្យាហើយបានចែកអង្គចងចារបស់មនុស្សជាពីរប្រភេទគឺ៖
ផ្នែកទីមួយគេហៅថាសម្បជញ្ញៈ(Conscious) ៖គឺជាអ្វីដែលយើងដឹងឬចងចាំតាមរយៈការមើលឃើញការប៉ះពាល់ការស្តាប់ឭផ្នែកទីពីរគេហៅថាអនុសប្បជញ្ញៈ(Subconscious)៖គឺអ្វីដែលយើងមិនអាចចងចាំតែវាមានឥទ្ធិពលចំពោះជីវិតរបស់លោកអ្នក។


កាលពីយើងនៅតូចៗយើងតែងតែទទូលបាននូវការស្រលាញ់និងថ្នាក់ថ្នមពីឪពុកម្តាយរឺក៏បងប្អូនសាច់ញាតិរបស់យើង​ ហើយគ្រប់កាយវិការស្ថានភាពទាំងអស់ដែលពួកគេបានធ្វើមកលើយើងគឺវាស្ថិតនៅក្នុងអង្គចងចាំរបស់យើង។ ប៉ុន្ដែដែលលសំខាន់ជាងនេះគឺនៅត្រង់ថាតើវាស្ថិតនៅក្នុងអង្គប្រភេទមួយណាតើលោកអ្នកនឹងឃើញនៅរឿងរ៉ាវដែលចាស់បំផុតក្នុងជីវិតរបស់លោកអ្នកនៅអាយុ ២ឆ្នាំឬ៤ដែររឺទេ?បើសិនជាលោកអ្នកអាចនឹកឃើញរឺក៏អាចចងចាំបានន័យថាការចងចាំរបស់លោកអ្នកគឺមានកម្រិតខ្ពស់​ ប៉ុន្តែមិនងាយនឹងមានជនណាម្នាក់អាចចងចាំនូវរឿងរ៉ាវដែលបានកើតឡើងនៅចន្លោះអាយុនេះ។ តែបើលោកអ្នកអាចចងចាំវាបានគឺបានន័យថាតថភាពនោះស្ថិតនៅក្នុងអង្គចងចាំប្រភេទសម្បជញ្ញៈ(Conscious)​គ្រប់រឿងរ៉ាវទាំងអស់វាតែងតែស្ថិតនៅខួរក្បាលរបស់យើងតែបញ្ហាទាំងនេះគឺយើងនឹកមិនឃើញវាតែប៉ុនណ្ណោះ។ តើលោកអ្នកធ្លាប់មានអារម្មណ៍ថានៅពេលដែលលោកអ្នកទៅកាន់កន្លែងណាមួយឬក៏ជួបរឿងរ៉ាវណាមួយ ហើយលោកអ្នកមានអរម្មណ៍ថាដូចជាធ្លាប់មកកន្លែងនេះម្តងឬក៏ធ្លាប់ជួបរឿងរ៉ាវនេះម្តងទេនោះបានន័យថារឿងរ៉ាវទាំងអស់នោះស្ថិតនៅក្នុងអនុសម្បជញ្ញៈ(Subconscious) ​របស់លោកអ្នកអ្នកវិទ្យាសាស្រ្តបាននិយាយថាទារកអាចចងចាំរាល់ពាក្យសម្តីរបស់ឪពុកម្តាយដែលបាននិយាយមកកាន់ពួកគេ​ តែនៅពេលដែលគេធំដឹងក្តីគេនឹកមិនឃើញនូវរឿងទាំងអស់នោះទេប៉ុន្តែទារកនោះនឹងអាចនិយាយរាល់ពាក្យសម្តីរបស់ឪពុកម្តាយរបស់គេដែលបាននិយាយទៅកាន់គេនៅពេលដែលគេនៅតូច ខណៈពេលឪពុកម្តាយរបស់គេនិយាយទៅកាន់គេនូវពាក្យសម្តីណាមួយរួចកូនរបស់គេធ្វើការចាប់យកនូវពាក្យសម្តីទាំងនោះ​ នោះគេហៅថាអនុសម្បជញ្ញៈចំពោះបញ្ហានេះមានទស្សនៈមួយចំនួនបានយល់ឃើញថាក្មេងដែលបានកើតចេញមកវានឹងទទួលបាននូវរឿងរ៉ាវឬព្រឹត្តិការណ៏អ្វីទាំងអស់ដែលបានកើតឡើង ហើយខួរក្បាលរបស់ក្មេងបានកត់ទុករឿងរ៉ាវដែលបានកើតឡើងចំពោះវានៅកន្លែងណាមួយដែលមិនអាចបាត់បង់បានប៉ុុុុន្តែហេតុអ្វីបានជាក្មេងនោះមិនអាចចងចាំនូវរឿងរ៉ាវដែលបានកើតឡើងចំពោះវា? ហេតុអ្វីបានជាពេលខ្លះរឿងដែលកើតឡើងចំពោះយើងកាលពីក្មេងធ្វើឲ្យេជីវិតយើងផ្លាស់ប្តូរទាំងស្រុង?បើសិនជាក្នុងសង្គមមួយឬក៏នៅក្នុងក្រុមគ្រួសារនីមួយៗសមាជិកគ្រូសារម្នាក់ៗ ជាមនុស្សដែលបាតសង្គមនោះថាមពលរបស់វានឹងជះដល់សតិសម្បជញ្ញៈរបស់ក្មេងនោះដើម្បីផ្លាស់ប្តូរវានិងធ្វើការអប់រំចំពោះក្នេងនោះ។

ការបន្តពូជ និងការមានផ្ទៃពោះ

សព្វថ្ងៃនេះមនុស្សតែងតែជួបប្រទះនិងទទូលការលំបាក់ក្នុងការមានផ្ទៃពោះឬមានកូន
មុនពេលដែលដែលមនុស្សយើងឈានទៅដល់ការមានផ្ទៃពោះឬមានកូនមុនុស្សត្រូវមានលក្ខណះដូចខាងក្រោ:
ការបង្កកំណើតគឺជាការរលាយចូលគ្នារវាងកាម៉ែតញីនិងកាម៉ែតឈ្មោលហើយបង្កើតបានជាស៊ីកូត។ការបង្កកំណើតរបស់មនុស្សមានបីដំណាក់កាលគឺ ការឆ្លងកាត់ស្រោមរបស់អូវ៉ូស៊ីត២ស្ពែម៉ាតូសូអ៊ីតជ្រៀតចូលតាមភ្នាសកោសិកាផូលីគុលដែលរុំព័ទ្ធអូវ៉ូស៊ីត២។នៅពេលណ្វៃយ៉ូរបស់ស្ពែម៉ាតូសូអ៊ីតជ្រៀតចូលក្នុងស៊ីតូប្លាសរបស់អូវ៉ូស៊ីត២វាធ្វើចំណែកទី២របស់មេយ៉ូសបន្តទៀតរហូត ដល់បញ្ចប់ហើយក្លាយជាអូវុលការរលាយចូលគ្នានៃណ្វៃយ៉ូប្រូនុយក្លេអូលនៃកាម៉ែតញីនិង កាម៉ែតឈ្មោលរលាយចូលគ្នាបានជាណ្វៃយ៉ូស៊ុតបន្ទាប់មកកោសិកាស៊ុតចែកខ្លួនតាមមីតូសបានកោសិកាដំបូងពីររបស់អំប្រ៊ីយ៉ុងការបង្កកំណើតគឺជាការរលាយចូលគ្នារវាងកាម៉ែតញីនិងកាម៉ែតឈ្មោលហើយបង្កើតបានជាស៊ីកូត។បន្ទប់មកវានិងក្លាយជាការបង្កកំណើតហៅថាទារក

Sunday, November 9, 2014

កំណត់ហេតុគ្រូ(Teacher's DIARY)


គឺជាខ្សែភាពយន្តមួយដែលនិយាយអំពីភាពជាគ្រូបង្រៀនការតស៊ួរបស់គ្រូបង្រៀនមនោសញ្ចេតនារវាងគ្រូនិងសិស្សហើយនិងស្នេហាដែលមិនស្របទិសគ្នាជាដើមនៅក្នុងរឿងនេះផងដែរបានបង្ហាញអោយយើងចេះជ្រើស រើសផ្លូវនៃជីវិតជ្រើសរើសដៃគួដែលមានគំនិតដូចគ្នាទើបជីវិតមានសុភមង្គលរឿងនេះផលិតឡើងដោយជនជាតិថៃមានជីរ៉ាម៉ាលីគោល(JiraMaligool)ឈិនឈូណានី(Chenchonnanee)សួនថូនសារ៉ាតូល(SoonthonsaratuសួវីមុលធិចាសួភីនានSuwimolTechasupinanនិងវានរួឌីផុងស៊ីធីសាក់(WanruedeePongsittisak)ដែលពួកគាត់ជាផលិតករ។
លោកនីធីវ៉ាត់ថារ៉ាថុន(NithiwatTharatorn)ជាអ្នកដឹកនាំរឿង។និពន្ធដោយលោកថូសាភូលធីបទីនកុំ (ThodsapolThiptinkorn)សួផារ៉ាក់នីងសានុន(SuparuekNingsanon)សូផាណាឆៅវីវ៉ាតកុល(Sopana Chaoviwatkol)និងលោកនីធីវ៉ាត់ថារ៉ាថុន(NithiwatTharatorn)​​។​
សាច់រឿងពីដើមដល់ចប់មានសភាពត្រឡប់ទៅមុខថយក្រោយមើលទៅឃើញថាត្រឡប់ត្រឡិនប៉ុន្តែដំណើររឿងមិនមែន 
មានភាពស៊ាំញ៉ាំដែលធ្វើឱ្យអ្នកទស្សនាធញ់ទ្រាន់នោះទេពីមួយឈុតទៅមួយឈុតសាច់រឿងមាន
ភាពប្រទាក់ក្រឡាគ្នាធ្វើអោយរឿមានភាពរស់រវើកបើបានមើលមិនចង់ទៅបន្ទប់ទឹក។ការសម្តែងរបស់តួនីមួយៗមើលទៅដូចជាចរិកចេញពីធម្មជាតិមិនមានភាពឆ្គងត្រង់ណាដែលគួរឱ្យចាប់អារម្មណ៍។ជាពិសេសត្រង់ឈុតដែលមានព្យុះមើលទៅដូចមែនទែនមិនដូចជាការច្នៃប្រឌិតបន្តិចសោះឡើយ។ចុះសួរថាតើបើសិនជាឈុតត្រង់ណឹងមិនមែនច្នៃប្រឌិតតើធ្វើដូចម្តេចទៅទើបថត
បាន?តើគេដឹងថានឹងមានខ្យល់ព្យុះហើយគេរងចាំខ្យល់ព្យុះមកដើម្បីថតមែនទេ?ទីកន្លែងគឺជាទីតាំងពិតស្ថិតនៅក្នុងខេត្តឡាំពួន(LamphunProvinceភាគខាងជើងនៃប្រទេសថៃជាពិសេសទៅទៀតនោះគឹចំនុនខ្ពស់បំផុតនៃសាច់រឿង(climax)មើលមានភាពសាមញ្ញប៉ុន្តែជាចំនុចដ៏ពិសេសដែលអ្នកនិពន្ធបានកំណត់ឱ្យតួអង្គទាំងពីរបានជួបគ្នា។មុននិងឈានដល់តួទាំងពីរជួបគ្នាអ្នកនិពន្ធបានបង្កើតបញ្ហាជាច្រើនដែលធ្វើឱ្យអ្នក
ទស្សនាអន្ទះសារដោយចង់ឱ្យតួទាំងពីរបានជួបគ្នា៕
Teacher's DIARY

សិក្ខាសិលាស្ដីអំពីរភាពជាពិធីករក្នុងទូរទស្សន៍ជាមួយអ្នកគ្រូណូអេមី​(NOEMI)


 

 

 

 

 


នៅព្រឹកថ្ងៃទី២៧តុលា២០១៤មានការធ្វើសិក្ខាសិលាមួយរវាងសិស្សផ្នែកទំនាក់ទំងសង្គមនិងសារពត៌មានឆ្នាំទីពីរនៃសាលាបច្ចេកទេសដុនបូស្កូកែបនិងសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាន នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។ការធ្វើសិក្ខាសិលារវាងសិស្សទាំងពីរក្រុមនេះគឺដើម្បីធ្វើការពិភាក្សាអំពីការថតវីដេអូឯកសារសំរាប់សាខារបស់សាលាដុនបូស្កូទំាងអស់នៅប្រទេសកម្ពុជា និងដើម្បីធ្វើការថតម្តងទៀតនូវគំរោងភាពយន្តសំរាប់ឲ្យសិស្សានុសិស្សសារពត៌មានឆ្នាំទីពីរទាំងអស់អនុវត្តន៍នូវជំនាញការប្រើបា្រស់ការថតនិងសំដែង។ដែលរឿងនេះគ្រោងនឹងថតនោះមានចំណងជើងថា”ខ្លាមន្តអាគមន៍”។ការថតរឿង ធ្វើឲ្យសិស្សមានការអនុវត្តន៍ច្រើនទៅលើការប្រើប្រាស់កាមេរ៉ាការកាត់តវីដេអូការសំដែងព្រមទាំងជំនាញទំនាក់ទំនងដែលធ្វើឲ្យសិស្សមានភាពក្លាហាននិងរហ័សរហួនក្នុងការធ្វើការងារ។ក្នុងខណះពេលនៃការជួបជុំគ្នានេះដែរមានការបង្ហាញអំពីដំណើរការនិងការងារខ្លះរបស់អ្នកការសែតនៅទូរទស្សន៍ការធ្វើបទបង្ហាញនេះធើ្វដោយអ្នកគ្រូណូអេមីជាអ្នកការសែតធ្វើការនៅទូរទស្សន៍មួយនៅប្រទសបារាំង។អ្នកគ្រូណូអេមីមានបទពិសោធន៍ច្រើនជាមួយការងារជាអ្នកការសែតតាមទូរទស្សន៍គាត់ក៏ធ្លាប់ធ្វើការជាអ្នកការសែតប្រចាំវិទ្យុមួយនៅប្រទេសបារាំង។គាត់ចាប់ផ្តើមធ្វើការជាការសែតនៅវិទ្យុរយៈពេលមួយឆ្នាំនៅពេលដែលមានគាត់មានអាយុ២១ឆ្នាំ។បន្ទាប់ពីលាឈប់ការងារជាអ្នកការសែតនៅវិទ្យុគាត់បានទៅរៀនបន្តនូវជំនាញជាអ្នកការសែត។ឥលូវនេះគាត់ជាអ្នកការសែតប្រចាំទូរទស្សន៍ ឯកជនមួយនៅប្រទេសបារាំងដែលក្រុមហ៊ុន

នៅពេលដែលគាត់ធ្វើនៅទូរទស្សន៍លើកដំបូងគេឲ្យតំណែងគាត់ជាប្រមូលពត៌មានពីប្រជាជ(Researcher)។ការងារជាអ្នកប្រមូលយកពត៌មានត្រូវមានទំនួលខុលត្រូវខ្លាំងនិងមានជំនាញទំនាក់ទំនងទៅកាន់មនុស្សទូទៅមិនថាមនុស្សនោះមានឋានៈខ្ពស់ឬទាបបែបណានោះទេត្រូវតែធ្វើការទាក់ទងដើម្បីប្រមូលយកពត៌មាន។ការប្រមូលយកពត៌មានគឺត្រូវទាក់ទងតាមទូរសព៌្ទព្រោះវាមានភាពឆាប់រហ័សនិងងាយស្រួលឬមួយអាចទាក់ទងទៅកាន់ប្រជាជនតាមរយៈអ៊ីម៉ែលឬប្រពន្ធ័ផ្សេងៗទៀតដែលយើងគិយថាវាមានភាពឆាប់រហស័ឬក៏អាចជួបប្រជាជនផ្ទាល់តែម្តង។បន្ទាប់ពីប្រមូលពត៌មានអ្នកប្រមូលពត៌មានត្រូវតែមានសៀវភៅសំរាប់កត់ត្រាទុកនូវអ្វីដែលយើងប្រមូលបានព្រោះបើយើងមិនបានកត់វាទុកនោះទេរាល់ពត៌មានដែលប្រមូលបាននឹងត្រូវបានបាត់បង់ជាក់ជាមិនខាន។ដូច្នេះអ្នកប្រមូលយកពត៌មានត្រូមានសៀវភៅសំរាប់កត់ចាប់ពីពីរទៅបីក្បាលព្រោះយើងត្រូវកត់ត្រានូវគ្រប់ពត៌មានដែលប្រជាជនផ្តល់ឲ្យទាំងអស់បន្ទាប់ទើបធ្វើការជ្រើសរើសយកតែពត៌មានណាដែលសំខាន់សំរាប់ផ្សព្វផ្សាយ។ពេលខ្លះពត៌មានដែលយើងចង់ផ្សាយមិនប្រាកដថាយើងជាផ្សាយវាបានទេព្រោះវាអាចប៉ះពាល់ដលរឿងបុគ្គលដូច្នេះហើយបានជាអ្នកការសែតទូរទស្សន៍ត្រូវការដឹងអំពីសិទ្ធិនិងច្បាប់ជាអ្នកការសែត។តាមបទពិសោធន៍របស់អ្នកគ្រូណូអេមីគាត់បាននិយាយថាការងារជាអ្នកប្រមូលយកពត៌មានត្រូវតែមានភាអត់ធ្មត់ព្រោះពេលខ្លះនៅពេលដែលយើងទាក់ទងទៅកាន់ប្រជាពលរដ្ឋដើម្បីប្រមូលយកពត៌មានមានប្រជាពលរដ្ឋខ្លះជានិយាយពាក្យមិនគួរសម្យទៅកាន់អ្នកការសែតឬអាចជានិយាយពាក្យគំរោះគំរើយមិនចង់ផ្តល់ពត៌មានមកកាន់អ្នកការសែត។អ្នកប្រមូលយកពត៌មានត្រូវតែមានវិធីសាស្ត្ររៀងៗខ្លួនធ្វើយ៉ាងណាឲ្យប្រជាជនផ្តល់ពត៌មានដែលជាក់លាក់និងមិនត្រូវមានបញ្ហាឈ្លោះប្រកែកជាមួយប្រជាជនឡើយ។អ្វីដែលអ្នកគ្រូណូអេមីបាននិយាយលើកទឹកចិត្តទៅកាន់អ្នកការសែតតាមទូរទស្សន៍គឺមិនត្រូវបោះបង់ចោលនូវអ្វីដែលអ្នកការសែតនឹងត្រូវធ្វើ៕