គឺជាខ្សែភាពយន្តមួយដែលនិយាយអំពីភាពជាគ្រូបង្រៀនការតស៊ួរបស់គ្រូបង្រៀនមនោសញ្ចេតនារវាងគ្រូនិងសិស្សហើយនិងស្នេហាដែលមិនស្របទិសគ្នាជាដើមនៅក្នុងរឿងនេះផងដែរបានបង្ហាញអោយយើងចេះជ្រើស រើសផ្លូវនៃជីវិតជ្រើសរើសដៃគួដែលមានគំនិតដូចគ្នាទើបជីវិតមានសុភមង្គលរឿងនេះផលិតឡើងដោយជនជាតិថៃមានជីរ៉ាម៉ាលីគោល(JiraMaligool)ឈិនឈូណានី(Chenchonnanee)សួនថូនសារ៉ាតូល(SoonthonsaratuសួវីមុលធិចាសួភីនានSuwimolTechasupinanនិងវានរួឌីផុងស៊ីធីសាក់(WanruedeePongsittisak)ដែលពួកគាត់ជាផលិតករ។
លោកនីធីវ៉ាត់ថារ៉ាថុន(NithiwatTharatorn)ជាអ្នកដឹកនាំរឿង។និពន្ធដោយលោកថូសាភូលធីបទីនកុំ (ThodsapolThiptinkorn)សួផារ៉ាក់នីងសានុន(SuparuekNingsanon)សូផាណាឆៅវីវ៉ាតកុល(Sopana Chaoviwatkol)និងលោកនីធីវ៉ាត់ថារ៉ាថុន(NithiwatTharatorn)។
មានភាពស៊ាំញ៉ាំដែលធ្វើឱ្យអ្នកទស្សនាធញ់ទ្រាន់នោះទេពីមួយឈុតទៅមួយឈុតសាច់រឿងមាន
ភាពប្រទាក់ក្រឡាគ្នាធ្វើអោយរឿមានភាពរស់រវើកបើបានមើលមិនចង់ទៅបន្ទប់ទឹក។ការសម្តែងរបស់តួនីមួយៗមើលទៅដូចជាចរិកចេញពីធម្មជាតិមិនមានភាពឆ្គងត្រង់ណាដែលគួរឱ្យចាប់អារម្មណ៍។ជាពិសេសត្រង់ឈុតដែលមានព្យុះមើលទៅដូចមែនទែនមិនដូចជាការច្នៃប្រឌិតបន្តិចសោះឡើយ។ចុះសួរថាតើបើសិនជាឈុតត្រង់ណឹងមិនមែនច្នៃប្រឌិតតើធ្វើដូចម្តេចទៅទើបថត
បាន?តើគេដឹងថានឹងមានខ្យល់ព្យុះហើយគេរងចាំខ្យល់ព្យុះមកដើម្បីថតមែនទេ?ទីកន្លែងគឺជាទីតាំងពិតស្ថិតនៅក្នុងខេត្តឡាំពួន(LamphunProvinceភាគខាងជើងនៃប្រទេសថៃជាពិសេសទៅទៀតនោះគឹចំនុនខ្ពស់បំផុតនៃសាច់រឿង(climax)មើលមានភាពសាមញ្ញប៉ុន្តែជាចំនុចដ៏ពិសេសដែលអ្នកនិពន្ធបានកំណត់ឱ្យតួអង្គទាំងពីរបានជួបគ្នា។មុននិងឈានដល់តួទាំងពីរជួបគ្នាអ្នកនិពន្ធបានបង្កើតបញ្ហាជាច្រើនដែលធ្វើឱ្យអ្នក
ទស្សនាអន្ទះសារដោយចង់ឱ្យតួទាំងពីរបានជួបគ្នា៕
No comments:
Post a Comment