- ប្រភពពត៌មាន៖គឺជាអ្នកការសែតឫមួយក៏ជាអ្នកទំនាក់ទំនងសង្គមដែលគេមានតូនាទីរកឲ្យឃើញនូវពត៌មានថាវាមានប្រភពកមពីណាហើយវាស្ថិតនៅឯណា។
- អ្នកបញ្ជូន៖គឺជាអ្នកផ្សព្វផ្សាយនូវពត៌មានទៅកាន់សង្គមដោយបានបង្ហាញនៅមូលហេតុហេតុការណ៍អ្វីដែលកើតមានឡើង។
- សារ៖ គឺជាទម្រងនៃការយកពត៌មានដោយផ្អែកទៅលើសំនួរទាំង6មាន ហេតុអ្វី?,កន្លែងណា?,ពេលណា?, នណា?. អ្វី?,ដូចម្តេច?ឫក៏ W5H1(Why, Where, When, Who, What, How)។
- គោលបំណង៖គឺជាការចង់បង្ហាញរឺក៏អ្នកការសែតចង់ប្រាប់អ្វីមួយទៅសារធារណៈ។
- ប៉ុស្តិ៍៖ ជាកន្លែងផ្សព្វផ្សាយពត៌មានទៅកាន់សាធារណៈហើយពត៌មានដែលបម្រុងនិងធ្វើការផ្សព្វផ្សាយគឺគេបានត្រួតពិនិត្យរួចជាស្រេចហើយដើម្បីចៀសវាងនូវកំហុសផ្សេងៗ។
- កត្តារំខាន៖មិនថាយើងធ្វើអ្វីនោះទេគឺវាតែងតែមានការរារាំឫជាឧបសគ្គគ្រប់ពេលជាពិសេសអ្នកទំនាក់ទំនងខាងសង្គម។
- អ្នកទទួល៖ គឺមានន័យថាគេបានទទួលពត៌មាន ឫក៏ដំណឹងពីអ្នកបញ្ជូនសារ។
- លទ្ធផល៖ នៅពេលដែលយើងផ្សព្វផ្សាយពត៌មានអ្វីមួយគឺយើងតែងតែចង់ដឹងអំពីលទ្ធផលថាតើការចេញផ្សាយរបស់យើងវាមានអ្នកចូលចិត្តមើលដែររឺទេ?
- ឆ្លើយតប៖ រាល់ការផ្សព្វផ្សាយវាតែងតែមានការខុសឆ្គងឫក៏មិនសមរម្យនូវពាក្យសម្តីនៅពេលដែលយើងធ្វើការផ្សព្វផ្សាយទៅកាន់ទីសារធារណៈដូចច្នេះហើយយើងត្រូវការឆ្លើយតប(ការរិៈគន់)របស់សារធារណៈជនដើម្បីកែលំអបន្ថែមទៀង។
- ការចែកចាយពត៌មាន៖ យើងបានដឹងហើយថារាល់ថ្ងៃនេះវាមានការអភិវឌ្ឍន៏យ៉ាងក្លាំងខាងបច្ចេកវិទ្យា បើសិនជាយើងធ្វើការផ្សព្វផ្សាយអ្វីមួយដែលល្អប្លែកសំខាន់និងមានប្រយោជន៏នោះសារធារណៈជនរបស់យើងនិងធ្វើការចែកចាយបន្តនូវពត៌មាននេះ។
- បណ្តាញសង្គម៖រាល់ថ្ងៃការផ្សព្វផ្សាយេពត៌មានយើងអាចផ្សព្វផ្សាយបានគ្រប់ទីកន្លែងគ្រប់ពេលវេលា ហើយយើងអាចផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនដូចជា៖ TV, Radio, YouTube, Twitter, Google+, Facebook, Newspaper, Blogger,Word-press ជាដើមទាំងនេះហើយវាគឺជាបណ្តាញសង្គមដែលពេញនិយមរាល់ថ្ងៃ។ពេលដែលយើងបានយល់អ្វីខាងលើនោះហើយយើងអាចយកវាទៅសាកល្បងវានោះអ្នកនឹងទទួលបានអ្វីដែលអ្នកបានធ្វើឫក៍អាចមើលរូបភាពខាងលើនោះឲ្យយល់ក៍បានដែរ៕
នេះគឺជាការបង្ហាញអំពីរ Template របស់ខ្ញុំវាមិនសូវស្អាតទេ ប៉ុន្តែមានវាន័យ និងចែករំលែកព័ត៍មានទៅដល់សង្គមសព្វថ្ងៃនេះ
Saturday, November 29, 2014
កត្តាដែលធ្វើឲ្យមានការទំនាក់ទំនង
Subscribe to:
Post Comments (Atom)
No comments:
Post a Comment