Sunday, November 9, 2014

សិក្ខាសិលាស្ដីអំពីរភាពជាពិធីករក្នុងទូរទស្សន៍ជាមួយអ្នកគ្រូណូអេមី​(NOEMI)


 

 

 

 

 


នៅព្រឹកថ្ងៃទី២៧តុលា២០១៤មានការធ្វើសិក្ខាសិលាមួយរវាងសិស្សផ្នែកទំនាក់ទំងសង្គមនិងសារពត៌មានឆ្នាំទីពីរនៃសាលាបច្ចេកទេសដុនបូស្កូកែបនិងសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាន នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។ការធ្វើសិក្ខាសិលារវាងសិស្សទាំងពីរក្រុមនេះគឺដើម្បីធ្វើការពិភាក្សាអំពីការថតវីដេអូឯកសារសំរាប់សាខារបស់សាលាដុនបូស្កូទំាងអស់នៅប្រទេសកម្ពុជា និងដើម្បីធ្វើការថតម្តងទៀតនូវគំរោងភាពយន្តសំរាប់ឲ្យសិស្សានុសិស្សសារពត៌មានឆ្នាំទីពីរទាំងអស់អនុវត្តន៍នូវជំនាញការប្រើបា្រស់ការថតនិងសំដែង។ដែលរឿងនេះគ្រោងនឹងថតនោះមានចំណងជើងថា”ខ្លាមន្តអាគមន៍”។ការថតរឿង ធ្វើឲ្យសិស្សមានការអនុវត្តន៍ច្រើនទៅលើការប្រើប្រាស់កាមេរ៉ាការកាត់តវីដេអូការសំដែងព្រមទាំងជំនាញទំនាក់ទំនងដែលធ្វើឲ្យសិស្សមានភាពក្លាហាននិងរហ័សរហួនក្នុងការធ្វើការងារ។ក្នុងខណះពេលនៃការជួបជុំគ្នានេះដែរមានការបង្ហាញអំពីដំណើរការនិងការងារខ្លះរបស់អ្នកការសែតនៅទូរទស្សន៍ការធ្វើបទបង្ហាញនេះធើ្វដោយអ្នកគ្រូណូអេមីជាអ្នកការសែតធ្វើការនៅទូរទស្សន៍មួយនៅប្រទសបារាំង។អ្នកគ្រូណូអេមីមានបទពិសោធន៍ច្រើនជាមួយការងារជាអ្នកការសែតតាមទូរទស្សន៍គាត់ក៏ធ្លាប់ធ្វើការជាអ្នកការសែតប្រចាំវិទ្យុមួយនៅប្រទេសបារាំង។គាត់ចាប់ផ្តើមធ្វើការជាការសែតនៅវិទ្យុរយៈពេលមួយឆ្នាំនៅពេលដែលមានគាត់មានអាយុ២១ឆ្នាំ។បន្ទាប់ពីលាឈប់ការងារជាអ្នកការសែតនៅវិទ្យុគាត់បានទៅរៀនបន្តនូវជំនាញជាអ្នកការសែត។ឥលូវនេះគាត់ជាអ្នកការសែតប្រចាំទូរទស្សន៍ ឯកជនមួយនៅប្រទេសបារាំងដែលក្រុមហ៊ុន

នៅពេលដែលគាត់ធ្វើនៅទូរទស្សន៍លើកដំបូងគេឲ្យតំណែងគាត់ជាប្រមូលពត៌មានពីប្រជាជ(Researcher)។ការងារជាអ្នកប្រមូលយកពត៌មានត្រូវមានទំនួលខុលត្រូវខ្លាំងនិងមានជំនាញទំនាក់ទំនងទៅកាន់មនុស្សទូទៅមិនថាមនុស្សនោះមានឋានៈខ្ពស់ឬទាបបែបណានោះទេត្រូវតែធ្វើការទាក់ទងដើម្បីប្រមូលយកពត៌មាន។ការប្រមូលយកពត៌មានគឺត្រូវទាក់ទងតាមទូរសព៌្ទព្រោះវាមានភាពឆាប់រហ័សនិងងាយស្រួលឬមួយអាចទាក់ទងទៅកាន់ប្រជាជនតាមរយៈអ៊ីម៉ែលឬប្រពន្ធ័ផ្សេងៗទៀតដែលយើងគិយថាវាមានភាពឆាប់រហស័ឬក៏អាចជួបប្រជាជនផ្ទាល់តែម្តង។បន្ទាប់ពីប្រមូលពត៌មានអ្នកប្រមូលពត៌មានត្រូវតែមានសៀវភៅសំរាប់កត់ត្រាទុកនូវអ្វីដែលយើងប្រមូលបានព្រោះបើយើងមិនបានកត់វាទុកនោះទេរាល់ពត៌មានដែលប្រមូលបាននឹងត្រូវបានបាត់បង់ជាក់ជាមិនខាន។ដូច្នេះអ្នកប្រមូលយកពត៌មានត្រូមានសៀវភៅសំរាប់កត់ចាប់ពីពីរទៅបីក្បាលព្រោះយើងត្រូវកត់ត្រានូវគ្រប់ពត៌មានដែលប្រជាជនផ្តល់ឲ្យទាំងអស់បន្ទាប់ទើបធ្វើការជ្រើសរើសយកតែពត៌មានណាដែលសំខាន់សំរាប់ផ្សព្វផ្សាយ។ពេលខ្លះពត៌មានដែលយើងចង់ផ្សាយមិនប្រាកដថាយើងជាផ្សាយវាបានទេព្រោះវាអាចប៉ះពាល់ដលរឿងបុគ្គលដូច្នេះហើយបានជាអ្នកការសែតទូរទស្សន៍ត្រូវការដឹងអំពីសិទ្ធិនិងច្បាប់ជាអ្នកការសែត។តាមបទពិសោធន៍របស់អ្នកគ្រូណូអេមីគាត់បាននិយាយថាការងារជាអ្នកប្រមូលយកពត៌មានត្រូវតែមានភាអត់ធ្មត់ព្រោះពេលខ្លះនៅពេលដែលយើងទាក់ទងទៅកាន់ប្រជាពលរដ្ឋដើម្បីប្រមូលយកពត៌មានមានប្រជាពលរដ្ឋខ្លះជានិយាយពាក្យមិនគួរសម្យទៅកាន់អ្នកការសែតឬអាចជានិយាយពាក្យគំរោះគំរើយមិនចង់ផ្តល់ពត៌មានមកកាន់អ្នកការសែត។អ្នកប្រមូលយកពត៌មានត្រូវតែមានវិធីសាស្ត្ររៀងៗខ្លួនធ្វើយ៉ាងណាឲ្យប្រជាជនផ្តល់ពត៌មានដែលជាក់លាក់និងមិនត្រូវមានបញ្ហាឈ្លោះប្រកែកជាមួយប្រជាជនឡើយ។អ្វីដែលអ្នកគ្រូណូអេមីបាននិយាយលើកទឹកចិត្តទៅកាន់អ្នកការសែតតាមទូរទស្សន៍គឺមិនត្រូវបោះបង់ចោលនូវអ្វីដែលអ្នកការសែតនឹងត្រូវធ្វើ៕

No comments:

Post a Comment