
ផ្នែកទីមួយគេហៅថាសម្បជញ្ញៈ(Conscious) ៖គឺជាអ្វីដែលយើងដឹងឬចងចាំតាមរយៈការមើលឃើញការប៉ះពាល់ការស្តាប់ឭផ្នែកទីពីរគេហៅថាអនុសប្បជញ្ញៈ(Subconscious)៖គឺអ្វីដែលយើងមិនអាចចងចាំតែវាមានឥទ្ធិពលចំពោះជីវិតរបស់លោកអ្នក។
កាលពីយើងនៅតូចៗយើងតែងតែទទូលបាននូវការស្រលាញ់និងថ្នាក់ថ្នមពីឪពុកម្តាយរឺក៏បងប្អូនសាច់ញាតិរបស់យើង ហើយគ្រប់កាយវិការស្ថានភាពទាំងអស់ដែលពួកគេបានធ្វើមកលើយើងគឺវាស្ថិតនៅក្នុងអង្គចងចាំរបស់យើង។
ប៉ុន្ដែដែលលសំខាន់ជាងនេះគឺនៅត្រង់ថាតើវាស្ថិតនៅក្នុងអង្គប្រភេទមួយណាតើលោកអ្នកនឹងឃើញនៅរឿងរ៉ាវដែលចាស់បំផុតក្នុងជីវិតរបស់លោកអ្នកនៅអាយុ
២ឆ្នាំឬ៤ដែររឺទេ?បើសិនជាលោកអ្នកអាចនឹកឃើញរឺក៏អាចចងចាំបានន័យថាការចងចាំរបស់លោកអ្នកគឺមានកម្រិតខ្ពស់ ប៉ុន្តែមិនងាយនឹងមានជនណាម្នាក់អាចចងចាំនូវរឿងរ៉ាវដែលបានកើតឡើងនៅចន្លោះអាយុនេះ។
តែបើលោកអ្នកអាចចងចាំវាបានគឺបានន័យថាតថភាពនោះស្ថិតនៅក្នុងអង្គចងចាំប្រភេទសម្បជញ្ញៈ(Conscious)គ្រប់រឿងរ៉ាវទាំងអស់វាតែងតែស្ថិតនៅខួរក្បាលរបស់យើងតែបញ្ហាទាំងនេះគឺយើងនឹកមិនឃើញវាតែប៉ុនណ្ណោះ។
តើលោកអ្នកធ្លាប់មានអារម្មណ៍ថានៅពេលដែលលោកអ្នកទៅកាន់កន្លែងណាមួយឬក៏ជួបរឿងរ៉ាវណាមួយ
ហើយលោកអ្នកមានអរម្មណ៍ថាដូចជាធ្លាប់មកកន្លែងនេះម្តងឬក៏ធ្លាប់ជួបរឿងរ៉ាវនេះម្តងទេនោះបានន័យថារឿងរ៉ាវទាំងអស់នោះស្ថិតនៅក្នុងអនុសម្បជញ្ញៈ(Subconscious)
របស់លោកអ្នកអ្នកវិទ្យាសាស្រ្តបាននិយាយថាទារកអាចចងចាំរាល់ពាក្យសម្តីរបស់ឪពុកម្តាយដែលបាននិយាយមកកាន់ពួកគេ
តែនៅពេលដែលគេធំដឹងក្តីគេនឹកមិនឃើញនូវរឿងទាំងអស់នោះទេប៉ុន្តែទារកនោះនឹងអាចនិយាយរាល់ពាក្យសម្តីរបស់ឪពុកម្តាយរបស់គេដែលបាននិយាយទៅកាន់គេនៅពេលដែលគេនៅតូច ខណៈពេលឪពុកម្តាយរបស់គេនិយាយទៅកាន់គេនូវពាក្យសម្តីណាមួយរួចកូនរបស់គេធ្វើការចាប់យកនូវពាក្យសម្តីទាំងនោះ នោះគេហៅថាអនុសម្បជញ្ញៈចំពោះបញ្ហានេះមានទស្សនៈមួយចំនួនបានយល់ឃើញថាក្មេងដែលបានកើតចេញមកវានឹងទទួលបាននូវរឿងរ៉ាវឬព្រឹត្តិការណ៏អ្វីទាំងអស់ដែលបានកើតឡើង
ហើយខួរក្បាលរបស់ក្មេងបានកត់ទុករឿងរ៉ាវដែលបានកើតឡើងចំពោះវានៅកន្លែងណាមួយដែលមិនអាចបាត់បង់បានប៉ុុុុន្តែហេតុអ្វីបានជាក្មេងនោះមិនអាចចងចាំនូវរឿងរ៉ាវដែលបានកើតឡើងចំពោះវា? ហេតុអ្វីបានជាពេលខ្លះរឿងដែលកើតឡើងចំពោះយើងកាលពីក្មេងធ្វើឲ្យេជីវិតយើងផ្លាស់ប្តូរទាំងស្រុង?បើសិនជាក្នុងសង្គមមួយឬក៏នៅក្នុងក្រុមគ្រួសារនីមួយៗសមាជិកគ្រូសារម្នាក់ៗ
ជាមនុស្សដែលបាតសង្គមនោះថាមពលរបស់វានឹងជះដល់សតិសម្បជញ្ញៈរបស់ក្មេងនោះដើម្បីផ្លាស់ប្តូរវានិងធ្វើការអប់រំចំពោះក្នេងនោះ។
No comments:
Post a Comment